ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា-សិង្ហបុរី បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពាណិជ្ជកម្មទ្វេភាគីកើនជាង ១៩០% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦
Fri,08 May 2026 (Time 09:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ៖ មកដល់បច្ចុប្បន្ន កម្ពុជា-សិង្ហបុរី បាន និងកំពុងទទួលផលយ៉ាងគាប់ប្រសើរពីចំណងមិត្តភាព, ទំនាក់ទំនងដ៏ល្អ, កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្របខណ្ឌអាស៊ាន និងអន្តរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យផ្សេងទៀតត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ ២០២៦នេះបន្តទៀត។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោកអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Steven Pang Chee Wee នាឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោកដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាពមិនប្រកដប្រជាខ្ពស់នៃសកលលោក ដើម្បីធានាបាននូវស្ថិរភាពនយោបាយ លំនឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រមទាំងសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ក្នុងការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ចំគោលដៅ និងប្រទាក់ក្រឡា ជាច្រើន ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសន្យាខិតខំរួមគ្នាបន្តសហការជិតស្និទ្ធ ពង្រឹងចំណងមិត្តភាពកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, កិច្ចសហការរវាងរដ្ឋ និងរដ្ឋ និងឯកជន, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡូជីស្ទីក, ស្បៀងអាហារ ស្រូវ-អង្ករ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ២០២៦ កម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃជាង ១៨លានដុល្លារ កើនឡើង ២៤,២% ចំណែក សិង្ហបុរីនាំចូលមកវិញមានតម្លៃជាង ៥៣៧លានដុល្លារ កើន ២០៥%។ ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៥៥លានដុល្លារ នៅរយៈពេល ៣ ខែឆ្នាំ ២០២៦ កើនឡើង ១៩១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ