ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានប្រមាណ ៣៣% គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦
Fri,08 May 2026 (Time 06:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

កណ្ដាល៖ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រេចលទ្ធផលជារួមបានប្រមាណ ៣៣% ហើយ ខណៈគម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យវឌ្ឍនភាពការងារនៅតាមការដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

បេសកកម្មចុះពិនិត្យនេះ មានការចូលរួមពីប្រធានគ្រប់គ្រងគម្រោង សមាជិកគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល មន្ត្រីជំនាញ ក្រុមហ៊ុនទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture ក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS តំណាងមូលនិធិ EDCF និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់ធនាគារអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។

គម្រោងត្រូវបានបែងចែកជាពីរផ្នែកធំៗ រួមមាន៖១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥,៣គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២)ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមានការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង៥គីឡូម៉ែត្រ ព្រមទាំងការសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងទឹកកខ្វក់ កាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀង និងធ្វើឱ្យបរិស្ថានក្នុងក្រុងតាខ្មៅកាន់តែប្រសើរឡើង ស្របតាមការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ