ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានជួបជាមួយលោកស្រី Delcy Lagones de Anglimនាយិកាមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបតិ្តការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (Australasian Dispute Resolution Centre) ដោយអាចចុះជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) សំដៅជួយគំាទ្រដល់ អ.ដ.ក. លើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងក្របខណ្ឌបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាស្ថាប័នថ្នាក់ជាតិថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការងារ អាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការ គន្លឹះជាអាទិភាពទាំង ៥ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្តឹងសរុបចំនួន ២,៩៤១សំណុំរឿង ក្នុងនោះ សំណុំរឿងដែលបានចាត់ការរួច ចំនួន ១,៣៤០សំណុំរឿង ហើយត្រូវបានដោះស្រាយបញ្ចប់ដោយព្រមព្រៀង ចំនួន ៧៤៩សំណុំរឿង និងសំណុំរឿងកំពុង ពិនិត្យនិងដោះស្រាយចំនួន ១,៦០១ សំណុំរឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ