ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសមជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលគោលបំណងនៃជំនួប គឺការណែនាំខ្លួនរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ពិសេសគឺកិច្ចពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកឯកអគ្គរដ្ឋទូត និងបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលបានអភិវឌ្ឍយ៉ាងល្អប្រសើរ នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត។លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា វិស័យសុខាភិបាលកម្ពុជា បាននិងកំពុងបន្តអភិវឌ្ឍក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងសុខភាពសាធារណៈ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការលើកកម្ពស់សេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍបរិវត្តិកម្មសុខាភិបាលឌីជីថល និងការពង្រឹងធនធានមនុស្ស។បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការសហការបន្ថែមជាមួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការស្រាវជ្រាវ និងការចែករំលែកបទពិសោធ លើវិស័យសុខាភិបាល ដូចជា ការសង្គ្រោះបន្ទាន់ ជំងឺឆ្លង និងការគ្រប់គ្រងមន្ទីរពិសោធន៍ និងសុខាភិបាលឌីជីថល។ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសុខាភិបាល និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាសុខាភិបាល។ជំនួបនេះ បានបញ្ចប់ដោយភាពស្និទ្ធស្នាល កក់ក្តៅនិងប្រកបដោយការតាំងចិត្តពង្រីកសមត្ថភាពបន្ថែមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ