ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ជួបពិភាក្សាជាមួយសមភាគីចិននៅប៉េកាំង មួយសប្តាហ៍មុនលោកត្រាំ បំពេញទស្សនកិច្ចនៅចិន
Thu,07 May 2026 (Time 06:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ចិន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានជួបពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។ ជំនួបនេះកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ។

នៅក្នុងជំនួបនោះ លោក អារ៉ាជី (Araghchi) បានលើកឡើងថា «អ៊ីរ៉ង់វាយតម្លៃខ្ពស់ចំពោះជំហរដ៏រឹងមាំរបស់ចិន ជាពិសេសការថ្កោលទោសចំពោះសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល។ ចិនគឺជាមិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់ ហើយក្នុងកាលៈទេសៈបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ នឹងកាន់តែរឹងមាំខ្លាំងជាងមុន។ អ៊ីរ៉ង់នឹងទទួលយកតែសន្ធិសញ្ញាណាដែលមានយុត្តិធម៌ និងគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ» ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ពីជំហរគាំទ្ររបស់ទីក្រុងប៉េកាំង ដោយចាត់ទុកសកម្មភាពយោធារបស់អាម៉េរិក និងអ៊ីស្រាអ៊ែលថាជា «សង្រ្គាមខុសច្បាប់»។ ទោះបីជាមានសម្ពាធអន្តរជាតិក៏ដោយ ចិននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍រស់នៅជាមួយគ្នាដោយសន្តិវិធី និងបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដើម្បីធានាថាផលប្រយោជន៍ និងស្ថិរភាពរបស់មិត្តជិតស្និទ្ធមួយនេះ មិនត្រូវបានបំផ្លាញ ។

ដោយឡែក ស្ថានភាពនៅច្រកសមុទ្រ ហ័រមូស (Hormuz) នៅតែបន្តមានភាពស្មុគស្មាញ ស្របពេលភាគីទាំងសងខាង (អាម៉េរិក-អ៊ីរ៉ង់) នៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបាញ់ប្រហារលើនាវាស៊ីវិល និងការបាញ់ពន្លិចទូកចម្បាំង ខណៈនាវាដឹកទំនិញប្រហែល ២,០០០ គ្រឿងនៅតែជាប់គាំង និងបង្កជាវិបត្តិសេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ