ហ្វីលីពីន៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន អង្គប្រជុំបានសង្កត់ធ្ងន់ថា សមាហរណកម្មដែលកាន់តែស៊ីជម្រៅ គឺទាមទារឱ្យមានការសម្របសម្រួលឱ្យកាន់តែរឹងមាំរវាងអន្តរវិស័យ។ តាមរយៈការជំរុញឱ្យមានសហវិបុលភាព និងកិច្ចសហការកាន់តែជិតស្និទ្ធតាមវិស័យនានា អាស៊ានអាចពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសហគមន៍មួយដែលផ្ដោតលើប្រជាជន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ