ក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យ និងកែសម្រួលទៅលើស្លាកសញ្ញាចរាចរណ៍ដែលដាក់នៅតាមដងផ្លូវនានា និងផ្លាកសញ្ញាបង្ហាញឈ្មោះផ្លូវក្នុងក្រុងក្រចេះ ព្រមទាំងពិនិត្យតាមដានលើរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពិសេសរថយន្តបើកគេចស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័ត ដើម្បីមានវិធានការទប់ស្កាត់បញ្ចៀសការគ្រោះថ្នាក់ និងខូចផ្លូវជាដើម។ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្ត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពង្រឹងការទទួលខុសត្រូវលើបទល្មើស ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់បន្ថែមលើនីតិវិធីដោះស្រាយ ដើម្បីជាមូលដ្ឋានគ្រឹះ។ មន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការគ្នា ចុះត្រួតពិនិត្យតាមដានតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីស្វែងរកស្ថានីយ និងដេប៉ូដែលមិនមានអនុលោមភាពផ្នែកបរិមាណ តំលៃ និងគុណភាព។សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តចុះពិនិត្យរៀបចំកែសម្រួលនូវរាល់ការរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្ម ដើម្បីបញ្ជៀសគ្រោះថ្នាក់ ការកកស្ទះ និងផ្តល់ភាពងាយស្រួលដល់ការជួយសង្គ្រោះនានា។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកនីមួយៗ ត្រូវណែនាំដល់មេឃុំចៅសង្កាត់ ត្រូវបន្តពង្រឹងការដឹកនាំរដ្ឋឃុំសង្កាត់ខ្លួន លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ