កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការបន្តចាត់វិធានការបង្ក្រាបក្មេងទំនើង, ការទប់ស្កាត់ Scam Online កុំឲ្យមាននៅលើទឹកដីខេត្តកំពង់ចាម រួមនឹងការដាក់ចេញនូវផែនការសកម្មភាពពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងមូលដ្ឋាន។ឯកឧត្តមអភិបាលខេត្តថ្លែងថា ដើម្បីពង្រឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចជំនាញ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បន្ថែមលើបញ្ហាប្រឈមចំនួន ២ ធំៗ ដែលកំពុងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមរួមមាន៖ទី១. ការបង្ក្រាបក្មេងទំនើង ៖ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវអនុវត្តវិធានការជំនាញ បង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលបង្កការអុកឡុក បង្កជម្លោះ ឬជិះម៉ូតូបង្ហោះបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈ ដោយមិនត្រូវមានការយោគយល់ឡើយ។ ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក សហការជាមួយសាលារៀន និងអាណាព្យាបាល ដើម្បីតាមដានសកម្មភាពសិស្សានុសិស្ស និងយុវជនដែលបោះបង់ការសិក្សា ជៀសវាងការចាញ់បោកការអូសទាញចូលក្នុងបក្ខពួកក្មេងទំនើង។ទី២. ការតាមដាន និងបង្ក្រាបបទល្មើស Scam Online: កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម ឯកឧត្តម សូមបញ្ជាឱ្យកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានដិតដល់នូវរាល់សកម្មភាពជនបរទេស ឬក្រុមជនសង្ស័យដែលជួលទីតាំងក្នុងខេត្ត ដើម្បីរៀបចំបណ្តាញបោកប្រាស់តាមប្រព័ន្ធទូរស័ព្ទ ឬអ៊ីនធឺណិត។ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ