ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារីនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦, លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រំពឹងថាស្រ្តីកម្ពុជា នឹងចូលរួមច្រើន ក្នុងការចាប់យកឱកាសការងារ ខណៈសិង្ហបុរី គ្រោងបង្កើនការនាំចូលចំណីអាហារទៅកាន់សិង្ហបុរី និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា។ក្នុងជំនួបដែលមានគោលបំណងពិភាក្សាការងារ ចែករំលែកនូវការអនុវត្ត បទពិសោធ មេរៀនល្អៗ រវាងប្រទេសទាំងពីរ, លោកស្រីរដ្ឋមន្ត្រីបានស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋសិង្ហបុរី ដែលបានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦៥។ កម្ពុជាគឺជាប្រទេសទី១ ដែលបានអបអរសាទរសាធារណរដ្ឋសិង្ហបុរីទទួលបាន ឯករាជ្យភាពពីប្រទេសម៉ាឡេស៊ី។លោក Steven Pang Chee Wee បានលើកឡើងពីចក្ខុវិស័យដែលប្រទេសសិង្ហបុរីគ្រោងធ្វើជាមួយកម្ពុជានោះគឺការបង្កើនការនាំចូលចំណីអាហារទៅកាន់ប្រទេសសិង្ហបុរី ដែលកិច្ចការងារនេះ ឯកឧត្តមបានសហការធ្វើជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ការងារចំណីអាហារគឺមានភាពទាក់ទងទៅនឹងភស្តភារ និងការធានារលើគុណភាពនៃការនាំចេញ ដោយប្រទេសសិង្ហបុរីមានភាពម៉ត់ចត់ ក្នុងការពិនិត្យគុណភាពនាំចូលរួមទាំងគុណភាពនៃការវេចខ្ចប់ផងដែរ។ សិង្ហបុរី ក៏បាននឹងកំពុងធ្វើការសហការយ៉ាងជិតស្និតជាមួយក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ក្នុងការផ្តល់ឱកាសការងារដល់យុវជនកម្ពុជាឲ្យទៅបំពេញការងារនៅសិង្ហបុរី ស្របពេលដែលសិង្ហបុរីបានធ្វើវិសោធនកម្មលើគោលនយោបាយការងារ ដែលអនុញ្ញាតឲ្យជាតិសាសន៍ដទៃ អាចបម្រើការងារនៅសិង្ហបុរី ដែលក្នុងនោះបានបញ្ចូលកម្ពុជាផងដែរ ដែលប្រជាពលរដ្ឋប្រទេសជិតខាងអាចបម្រើការងារបានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋាកិច្ច ផលិតកម្មក្នុងវិស័យឧស្សាហកម្ម ដែលទាមទារជំនាញ បទសោធក្នុងការសិក្សា និងអនុវត្តន៍។ លោកស្រីកិត្តិបណ្ឌិត បានចាប់អារម្មណ៍សិក្សាបន្ថែមពីក្របខ័ណ្ឌគោលនយោបាយរបស់ប្រទេសសិង្ហបុរី លើចំណុចចំនួនពីរ (១) ច្បាប់លំហែមាតុភាព សម្រាប់ស្រ្តីសម្រាលកូនអាចសម្រាកបាន១៦សប្តាហ៍ ចំណែកឳពុកសម្រាកបាន៤សប្តាហ៍ (២) ការបន្ថែមមាត្រា រំលោភដៃគូស្និតស្នាល នៃធម្មនុញ្ញស្រ្តីរបស់ប្រទេសសិង្ហបុរី ដែលវាជាច្បាប់សំខាន់មួយសម្រាប់ការការពារអំពើហិង្សាក្នុងគ្រួសារ (Family Violence)។ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានសាទរចំពោះចក្ខុវិស័យនៃកិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យខាងលើ ហើយរំពឹងថាស្រ្តីនឹងមានការចូលរួមច្រើនក្នុងការចាប់យកឱកាសការងារនៅប្រទេសសិង្ហបុរីដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជំនាញវិជ្ជាជីវៈ។ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានស្នើឲ្យប្រទេសសិង្ហបុរីដែលជាស្ថាបនិកអាស៊ានជួយចចារ និងជំរុញឲ្យស្ថាបនិកអាស៊ានដទៃទៀតអន្តរគមន៍លើការរក្សានូវសន្តិភាពរបស់អាស៊ានទាំងមូល ឲ្យស្របទៅនឹងចក្ខុវិស័យរបស់អាស៊ាន ដែលផ្តោតលើសហគមន៍តែមួយ សំដៅដល់ការរក្សាបាននូវវិបុលភាព ស្ថិរភាព សន្តិភាព នៅក្នុងតំបន់ ស្របពេលដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅមិនទាន់ទទួលបានសន្តិភាពពេញលេញ ហើយជំរុញឲ្យគោរពនូវបទឈប់បាញ់ដែលបានឯកភាព។ កម្ពុជាសូមអរគុណដល់សិង្ហបុរីចំពោះការចូលរួមចំណែករបស់ខ្លួនក្នុងការអភិវឌ្ឍធនធានមនុស្ស និងទទួលស្គាល់ការចូលរួមរបស់ខ្លួននៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាផ្នែកមួយនៃក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ