ភ្នំពេញ៖ ទោះបីពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះព្រំដែនកម្ពុជា និងថៃ ការកំណត់ពន្ធគយបដិការបស់អាម៉េរិកជាសកល និងជម្លោះនៅតំបន់ជម្ឈិមបូព៌ា ដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាសកលក៏ដោយក្តី ប៉ុន្តែកម្ពុជា នៅតែបន្តទាក់ទាញលំហូរវិនិយោគបានយ៉ាងវិជ្ជមាន ដោយក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៤គម្រោង មានទំហំទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក។លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការទទួលបានលំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពីស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូតលាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងការទាក់ទាញគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង ដែលមានទំហំទុនសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៤០% បើធៀបនឹងឆ្នាំ២០២៤ ខណៈសន្ទុះវិជ្ជមាននេះ នៅតែបន្តក្នុងឆ្នាំ២០២៦។ការថ្លែងបែបនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦”ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ទោះជាយ៉ាងណាក្តី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍ និងពង្រឹងកិត្យានុភាពរបស់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីប្រែក្លាយប្រទេសឱ្យក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់។ ជាក់ស្តែង កម្ពុជាបានខិតខំស្វែងរក និងពង្រីកដៃគូពាណិជ្ជកម្មថ្មីៗ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសនានា។ ក្នុងនោះ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងពហុភាគីសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ