អ៊ីរ៉ង់៖ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ សមាជិកសភាអ៊ីរ៉ង់ លោក ម៉ានូឆេ មុតតាក់គី (Manouchehr Mottaki) បានលើកឡើងយ៉ាងដាច់អហង្ការថា ច្រកសមុទ្រ ហ័រមូស (Hormuz) គឺជាដែនអធិបតេយ្យភាពដែលមិនអាចរំលោភបាន ឬជា «ខ្សែបន្ទាត់ក្រហម» របស់អ៊ីរ៉ង់ ។បន្ថែមពីនេះ លោកបានបញ្ជាក់ពីការបាញ់ព្រមានទៅលើនាវាចម្បាំងអាម៉េរិកនាពេលថ្មីៗនេះ ព្រមទាំងគំរាមថា បើកងទ័ពអាម៉េរិកនៅតែបន្តព្យាយាមឆ្លងកាត់ច្រកទឹកនេះដោយគ្មានការអនុញ្ញាត នោះអ៊ីរ៉ង់នឹងបើកការបាញ់ប្រហារចំគោលដៅដោយផ្ទាល់ ដែលអាចឈានទៅរកសង្រ្គាមទ្រង់ទ្រាយធំ ។ទោះបីជាមានការព្រមានផ្នែកយោធាយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែភាគីអ៊ីរ៉ង់បានព្យាយាមបន្ធូរបន្ថយក្ដីបារម្ភលើផ្នែកសេដ្ឋកិច្ច ដោយអះអាងថាខ្លួនមិនមានបំណងរារាំងការដឹកជញ្ជូនប្រេងសកលនោះទេ។ លោក មុតតាក់គី (Mottaki) បានលើកឡើងថា អ៊ីរ៉ង់យល់ច្បាស់ពីសារៈសំខាន់នៃថាមពលសម្រាប់ទីផ្សារពិភពលោក ប៉ុន្តែការរក្សាការគ្រប់គ្រងលើច្រកសមុទ្រយុទ្ធសាស្ត្រនេះ គឺជារឿងដែលត្រូវធ្វើជាចាំបាច់ ទោះក្នុងតម្លៃណាក៏ដោយ ។ចំពោះដំណោះស្រាយវិបត្តិវិញ អ៊ីរ៉ង់បានជម្រុញឱ្យសហរដ្ឋអាម៉េរិកដកខ្លួនចេញពីជម្លោះនេះដោយស្ងប់ស្ងាត់ ដើម្បីបញ្ចៀសភាពអាម៉ាស់មុខជាសាធារណៈ។ លោកបានផ្តល់យោបល់ថា អាម៉េរិកមិនចាំបាច់ចេញមុខទទួលស្គាល់បរាជ័យជាផ្លូវការនោះទេ គ្រាន់តែបញ្ឈប់សកម្មភាពយោធាគឺគ្រប់គ្រាន់ហើយ ខណៈដែលពិភពលោកនឹងក្លាយជាអ្នកវិនិច្ឆ័យចំពោះលទ្ធផលនៃជម្លោះនេះដោយខ្លួនឯង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ