កំពត៖ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក តេង វ៉ាន់ធឿន បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទៃដីដាំទុរេនក្នុងខេត្តកំពតមានការកើនឡើងជាលំដាប់ ដោយសារគុណភាពទុរេនកំពត មានរស់ជាតិឆ្ងាញ់ ទទួលបានការគាំទ្រ និងនិយមទទួលទានពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ចំពោះផ្ទៃដីដាំទុរេនមានប្រមាណជិត ៣ពាន់ហិកតា ខណៈការប្រមូលផលគិតមកដល់ថ្ងៃនេះបានប្រមាណរង្វង់ ៣៥% ហើយតាមការប៉ាន់ស្មាន ទិន្នផលទុរេនកំពតឆ្នាំនេះអាចនឹងប្រមូលផលបានប្រមាណជាង ២ម៉ឺន ៤ពាន់តោន។ ក្រុមអាជីវករ និងជាម្ចាស់ចំការទុរេនក្នុងស្រុកទឹកឈូ បានបញ្ជាក់ថា ការប្រមូលផលទុរេនឆ្នាំនេះលឿនជាងឆ្នាំមុន ហើយពួកគាត់លក់តែទុរេនខ្លួនឯង និងទិញពីចម្ការអ្នកជិតខាង គឺមិនបានទិញទុរេនពីបណ្ដាខេត្តផ្សេង ឬពីប្រទេសជិតខាងយកមកលក់នោះទេ ព្រោះគុណភាព និងរសជាតិទុរេនខេត្តកំពត មានភាពខុសប្លែកពីទុរេនតាមបណ្ដាខេត្តផ្សេងៗ ពិសេសទុរេនពីក្រៅប្រទេស។ ក្រុមអាជីវករបានបន្តថា ប្រសិននាំយកទុរេនពីខេត្តផ្សេងៗមកលក់នៅកំពត វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសទុរេនកំពត។ ពួកគាត់ក៏បានបង្ហាញពីលក្ខណៈសម្គាល់របស់ទុរេនកំពតនូវចំណុចពិសេសមួយចំនួន ដូចជា ទុរេន “ម៉ាន់ថង” ផ្លែស្អាត មានគូថរាងស្រួច សណ្តង់វែង, ទុរេន “ឪខាក់” មានផ្លែស្អាត តែគូថមិនស្រួចនោះទេ សណ្តង់វែង, ទុរេន “ម៉ូសាំងឃីន” ផ្លែមានលក្ខណៈតូចៗ ហើយបើធំបំផុតអាចមានទម្ងន់ ៣គីឡូ ហើយមានសណ្តង់វែង, ទុរេន “សណ្តង់កិត” ផ្លែធំ ហើយសណ្តង់របស់វាខ្លីជិតគល់, ការបង្ហាញនេះគឺជាសំណេះដឹង និងធ្វើឱ្យអ្នកទិញអាចសម្គាល់ច្បាស់ថាតើទុរេនណាជារបស់ខេត្តកំពតពិតប្រាកដ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ និងក្រុមអាជីវករម្ចាស់ចម្ការថា រដូវប្រមូលផលទុរេនអាចអូសបន្លាយដល់ខែសីហា ខណៈដែលចម្ការមួយចំនួនទៀតក៏មានទុរេនផ្លែខុសរដូវផងដែរ។ តែទោះចាយ៉ាងណាក៏ដោយ ពួកគាត់បានស្នើសុំឱ្យអ្នកលក់ទុរេនទាំងអស់ក្នុងខេត្ត បង្ហាញពីភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរ ហើយកុំភូតកុហក់ដល់អ្នកទិញទុរេន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិស័ព្ទរបស់ទុរេនកំពត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ