ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គនឹងចូលរួមសិក្សា និងគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋដើម្បីលើកស្ទួយព្រះពុទ្ធសាសនា
Wed,06 May 2026 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ នៅខេត្តបាត់ដំបងដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ដោយមានការនិមន្តចូលរួមជាព្រះអធិបតីពីសម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះរាជតំណាង សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសាសនាជាពិសេសការលើកស្ទួយវិស័យពុទ្ធិកសិក្សា ដែលផ្តល់ឱកាសសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាទទួលបានឱកាសសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា និងបានធ្វើឱ្យមានសុខដុមសាសនានៅក្នុងប្រទេសមិនមានជម្លោះសាសនានោះទេ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គនឹងចូលរួមសិក្សា និងគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋដើម្បីលើកស្ទួយព្រះពុទ្ធសាសនាជាពិសេសវិស័យពុទ្ធិកសិក្សាក្នុងខេត្តបាត់ដំបងនិងដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ ប្រកបដោយគុណភាពខ្ពស់សម្រាប់ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សំណូមពរដល់ព្រះសង្ឃសូមចូលរួមអប់រំដល់ពុទ្ធបរិស័ទដាស់តឿនដល់កូនចៅត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ជាពិសេសចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ