ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជាជំរុញឱ្យបណ្តាប្រទេសប្រើភាសាបារាំង គាំទ្រជាឯកច្ឆន្ទលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់កម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF)
Wed,06 May 2026 (Time 12:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

សៀមរាប៖ ក្នុងបេសកកម្មពង្រឹងការទូតសភា និងកិត្យានុភាពជាតិ ថ្មីៗនេះ សភាកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF, ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង, ឯកឧត្តម ខៀវ កាញារីទ្ធ អនុប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និង ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិកគណៈកម្មការក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យបណ្តាប្រទេសប្រើភាសាបារាំង គាំទ្រជាឯកច្ឆន្ទលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់កម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF)។

នៅក្នុងវេទិកាអន្តរជាតិដែលមានសមាសភាពចូលរួមពីក្រុមសភាជាតិចំនួន ១៦ មកពីទ្វីបទាំងបួនជុំវិញពិភពលោកនេះ ឥស្សរជនសភាកម្ពុជាបានបង្ហាញនូវវត្តមានយ៉ាងសកម្មក្នុងការពិភាក្សាលើរបៀបវារៈនយោបាយសកលសំខាន់ៗជាច្រើន។

តាមរយៈការសម្របសម្រួល និងការបង្ហាញទឡ្ហីករណ៍ច្បាស់លាស់ ឥស្សរជនសភាកម្ពុជាទាំងអស់ បានធ្វើឱ្យបណ្តាប្រទេសដែលមានឥទ្ធិពលក្នុងគ្រួសារហ្វ្រង់កូហ្វូនី រួមមាន បារាំង ស្វីស បែលហ្ស៊ិក និងបណ្តាប្រទេសអាហ្វ្រិក សម្រេចផ្តល់ការគាំទ្រពេញទំហឹងដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយកម្ពុជា។ នេះគឺជាជោគជ័យដ៏ធំធេងក្នុងការបញ្ជាក់ថា សំឡេងរបស់កម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់ និងមានទម្ងន់លើឆាកអន្តរជាតិ។

ឥស្សរជនសភាកម្ពុជា ក៏បានឆ្លៀតឱកាសនេះបង្ហាញដល់ប្រតិភូអន្តរជាតិអំពី «ភាពត្រឹមត្រូវ» របស់កម្ពុជាក្នុងការដោះស្រាយជម្លោះតាមផ្លូវសន្តិវិធី និងការទូត។ បន្ថែមលើនេះ ឯកឧត្តម ក៏បានជំរុញការយល់ដឹងអំពីសន្តិភាពតាមរយៈភស្តុតាងប្រវត្តិសាស្ត្រនៃកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីផ្ញើសារទៅកាន់ពិភពលោកអំពីតម្លៃនៃសន្តិភាពដែលកម្ពុជាកំពុងមានផងដែរ។

ក្នុងកិច្ចពិភាក្សាដែលដឹកនាំដោយប្រធានគណៈកម្មការនយោបាយមកពីព្រឹទ្ធសភាបារាំង ឥស្សរជនកម្ពុជាបានចូលរួមផ្តល់មតិយោបល់លើប្រធានបទរសើបៗ ដូចជា យុត្តិធម៌អន្តរកាល ការលុបបំបាត់ទោសប្រហារជីវិត និងតួនាទីរបស់សមាជិកសភាក្នុងការធ្វើឱ្យសន្តិភាពក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ