ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អនុប្រធានទី២ ព្រឹទ្ធសភា៖ ពង្រឹងអភិបាលកិច្ចនៅឃុំ សង្កាត់ តាមរយៈការលើកកម្ពស់ស្រ្តី
Tue,05 May 2026 (Time 12:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំជាមួយក្រុមនានាព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង ៨។

យោងតាមស្មារតីអង្គប្រជុំកន្លងមក និងឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវចំណុចយុទ្ធសាស្រ្ត ៣ ដូចជា៖

១. ពង្រឹងអភិបាលកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់លើលក្ខណៈសម្បត្តិ និងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សា ជាពិសេស មេឃុំ ចៅសង្កាត់ ដែលជាអ្នកបម្រើប្រជាពលរដ្ឋផ្ទាល់។

២. អំពាវនាវឱ្យគ្រប់គណបក្សនយោបាយ បង្កើនសមាសភាពស្ត្រីក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងលំដាប់លេខរៀងដែលអាចជាប់ឆ្នោត ខណៈបច្ចុប្បន្នមានចំនួន ១២៥ ឃុំ/សង្កាត់ ដែលមិនមានស្រ្តីជា សមាជិកក្រុមប្រឹក្សា។

៣. ស្នើឱ្យសមាជិកព្រឹទ្ធសភា ចូលរួមត្រួតពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីដែលនៅមានភាពខ្វះចន្លោះនៅតាមភូមិភាគមួយចំនួនជូនប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំទាំងមូល ដែលបានខិតខំស្វែងយល់បញ្ហាប្រឈម និងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅជាពិសេស សំណើទាំងឡាយណាដែលស្នើឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ