ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ដឹកនាំមន្ត្រីចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា
Mon,04 May 2026 (Time 09:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមមានថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រុមការងារមេធាវីស្ម័គ្រចិត្ត គ.ស.ម.ក. ព្រមទាំងសិល្បករ សិល្បការិនី មួយចំនួនចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ តាមការអំពាវនាវរបស់មន្ទីរពេទ្យ សម្រាប់ជាប្រយោជន៍ជួយដល់កុមារដែលត្រូវការឈាមចាំបាច់ក្នុងការព្យាបាលជំងឺ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ផងដែរ ដែលសរុបចំនួន ៣០នាក់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សារៈសំខាន់នៃការចូលរួមកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា គឺជាការរួមចំណែកសង្គ្រោះជីវិតកុមារ និងគាំទ្រដល់ការផ្គត់ផ្គង់ឈាមដែលកំពុងមានតម្រូវការខ្ពស់ ហើយកិច្ចការនេះគឺជាការទទួលខុសត្រូវរួមរបស់សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់មន្ទីរពេទ្យ។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានរម្លឹកឲ្យគ្រប់គ្នាចងចាំ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជា ដោយមិនគិតថ្លៃ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងការជួយសម្របសម្រួលកម្មវិធីបរិច្ចាគឈាម និងអរគុណដល់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ.ស.ម.ក. ក្រុមមេធាវីស្ម័គ្រចិត្ត និងសិល្បករ សិល្បការិនី ដែលបានចូលរួមផ្តល់ឈាម នៅថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ