ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ពិសេសអាជ្ញាធរមូលដ្ឋាន មន្ត្រីសមត្ថកិច្ចច្រកព្រំដែន មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រីការិយាល័យផលិតកម្មនិងបសុព្យា បន្តសហការរឹតបណ្តឹង ទប់ស្កាត់ និងបង្រ្កាបករណីលួចនាំចូលស៊ុតខូចគុណភាពទាំងនោះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីកុំឱ្យជនខិលខូចមានឱកាសនាំស៊ុតខូចគុណភាព មកបំផ្លាញសុខភាពប្រជាជន និងប៉ះពាល់មុខរបររបស់ប្រជាកសិករក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការព្រួយបារម្មណ៍ជាខ្លាំង ដែលលោកបានរកឃើញថា នាពេលថ្មីៗនេះ មានការនាំចូលស៊ុត មាន់ ទា ខូចគុណភាពរាប់ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗ ពីប្រទេសជិតខាង ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាជន និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះពងសត្វនិងសាច់សត្វសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារឡើយ។ជុំវិញបញ្ហានេះដែរ ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ស៊ុតខូចគុណភាពទាំងនោះ ត្រូវបានគេយកមកលក់នៅទីផ្សារកម្ពុជា ក្នុងតម្លៃថោកបំផុត ដែលអ្នកផលិតក្នុងស្រុកមិនអាចលក់បាន ព្រោះស៊ុតទាំងនោះគេលក់ឱ្យតែអស់ទេ ជាជាងគេយកទៅបោះចោលផងដែរ។ បច្ចុប្បន្ននេះ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស៊ុត តាមតម្រូវការទីផ្សារ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលស៊ុតពីប្រទេសជិតខាងនោះឡើយ។លោក ស៊្រុន ពៅ បន្ថែមទៀតថា កន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលស៊ុតខូចគុណភាពពីប្រទេសជិតខាង បានយ៉ាងល្អប្រសើរ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃមកនេះ គេឃើញមានជនខិលខូចមួយចំនួន បានគុបឃិតគ្នាលួចនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនមួយចំនួន ដោយដឹកជញ្ជូនតាមរថយន្ត និងម៉ូតូជាហូរហែរឥតដាច់នៅក្នុងមួយថ្ងៃៗ។សូមបញ្ជាក់ថា តម្រូវការសាច់សត្វ និងស៊ុតសត្វនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ និងបន្តកើនឡើងជាលំដាប់ ស្របតាមកំណើនប្រជាជន និងភ្ញៀវទេសចរ ទោះបីជាមានការប្រែប្រួលនៃលំហូរនាំចូលក៏ដោយ។ អ្នកចិញ្ចឹមសត្វបច្ចុប្បន្នអាចទទួលបានប្រាក់ចំណេញ តាមរយៈវិធានការរឹតបន្តឹងការនាំចូលសាច់បង្កក និងស៊ុតខុសច្បាប់ ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ