ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងមុខងារសាធារៈ រៀបចំប្រឡងជ្រើសរើសមន្ត្រី ៥២រូប មានសមត្ថភាព ឱ្យចូលមប្រើការជាមន្ត្រីក្របខណ្ឌ នៅក្រសួងការបរទេស
Sun,31 May 2026 (Time 05:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២៦ រៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

តាមការគ្រោងទុកមានបេក្ខជនចំនួន ១.២៤៨នាក់ (ស្រីចំនួន ៦១១នាក់) ទទួលបានសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។គណៈកម្មការរៀបចំការប្រឡងនឹងជ្រើសរើសយកតែចំនួន ៥២នាក់ប៉ុណ្ណោះក្នុងចំណោមកមានបេក្ខជនចំនួន ១.២៤៨នាក់ឱ្យចូលមប្រើការងារតាមជំនាញ នៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះដែរលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៏បញ្ជាក់ថា នេះជាលើកទី២នៃការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌចូលបម្រើការតាមមុខជំនាញ នៅក្រសួងការបរទេស។
ការប្រឡងជ្រើសរើសបែបនេះជាផ្នែកមួយនៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ផ្នែកមុខងារសាធារណៈ។

លោកស្រី រដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា៖ "តាមការពិនិត្យឃើញថា របៀបរបបនៃការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីនេះ ត្រូវបានអនុវត្តតាមវិធានមួយដែលអាចធានាបាននូវ គុណនាធិបតេយ្យ តម្លាភាព យុត្តិធម៌ ហើយនិងប្រសិទ្ធភាព។ យើងនឹងទទួលបានមន្ត្រីមាន សមត្ថភាពល្អពិតប្រាកដ មានឆន្ទៈខ្ពស់ក្នុងការជួយកសាងប្រទេសជាតិ"។
លោកស្រីរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានបញ្ជាក់បន្តថា ក្រសួងជ្រើសរើសមន្ត្រីចំនួនតែ ៥២រូប មានសមត្ថភាពតាមរយៈការប្រឡងប្រជែងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកថា៖ “ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយពុំមាននណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូតាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជនប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន”។

បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា៖ ១. វិញ្ញាសាសរសេរជំនាញ/ឯកទេស, ២. វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង មុខងារសាធារណៈក្រមសីលធម៌វិជ្ជាជីវៈ គោល នយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា, ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ច្ច និងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ និង៣. វិញ្ញាសាពហុចម្លើយភាសាអង់ គ្លេស, វិញ្ញាសាសរសេរភាសាអង់គ្លេស និងវិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ។

សូមជម្រាបថា មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ តែប៉ុណ្ណោះ សម្រាប់មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទើបអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ