ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្រ្តីនគរបាលដែលបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋត្រូវតែមន្រ្តីដែលផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ប៉ុន្តែមិនមែនជាមន្រ្តីដែលធ្វើឱ្យប្រ ជាពលរដ្ឋភ័យខ្លាចនោះទេ
Fri,29 May 2026 (Time 06:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 135នាក់)

(បាត់ដំបង)នៅព្រឹកថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២ ៦ នៅសាលប្រជុំបរិវេណស្នងការដ្ឋា ននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ លោកឧត្តមសេ នី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជា អធិបតីក្នុងការប្រគល់ភារកិច្ចដឹកនាំបណ្តោះអាសន្នក្នុងការិ យាល័យនគរ បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន។

ចូលរួមក្នុងពិធីនេះ មានលោកស្នងការរងទទួលដឹកនាំផែនការងារជំនាញ ដឹកនាំការិយាល័យជំនាញ លោក នា យ នាយរងការិយាល័យពាក់ព័ន្ធ អធិ ការនគរបាលក្រុង ស្រុក មន្រ្តីនគរ បាលក្នុងការិយាល័យនគរបាលចរាច រណ៍ផ្លូវគោកច្រើនរូប។

លោកវរសេនីយ៍ទោ ម៉ែន បូរី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាន ទទួលដឹកនាំរួមក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទទួលនូវការប្រគល់ភារកិច្ចនេះ រហូតមានការសម្រេចជាថ្មី បន្ទាប់ពីលោកវរ សេនីយ៍ឯក ចាន់ សុធី ត្រូវបានក្រសួង មហាផ្ទៃសម្រេចផ្អាកការងារជាបណ្តោះអាសន្នរួចមក។

លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍រំលឹកដាស់តឿនដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាល ដែលមានវត្តមានក្នុងអង្គប្រជុំ ថាមន្រ្តីនគរ បាលគ្រប់រូបត្រូវ អនុវត្តការងារប្រកប ដោយជំនាញ វិជ្ជាជីវៈ ជាអ្នកអនុវត្តច្បាប់ ត្រូវតែជាមន្រ្តីដែលមានក្រមសីធម៌ល្អ មន្រ្តីនគរបាលជាអ្នកបម្រើប្រ ជាពលរដ្ឋត្រូវតែមន្រ្តីដែលផ្តល់នូវភាពកក់ក្តៅ ផ្តល់នូវទំនុកចិត្ដដល់ប្រជា ពលរដ្ឋ ប៉ុន្តែមិនមែនជាមន្រ្តីដែលធ្វើឱ្យប្រជាពលរដ្ឋលោកភ័យខ្លាចនោះទេ។

លោកឧត្តមសេនីយ៍ទោស្នងការបន្តថា លោកវរសេនីយ៍ទោ ម៉ែន បូរី ដែលទទួលដឹកនាំបណ្តោះអាសន្នលើការ ងារនេះត្រូវប្រឹងប្រែងបំពេញការងារប្រកបដោយភាពត្រឹមត្រូវ តាមជំនាញច្បាស់លាស់ និងតាមច្បាប់ ចៀសវាងនូវបាតុភាព អវិជ្ជមានណាមួយ ដែលកើតឡើងក្នុងពេលបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋនាំឱ្យជះឥទ្ធិពលមិនល្អដល់បុគ្គល ដល់អង្គភាព នគរ បាលជាតិទាំងមូល។

លោកឧត្តមសេនីយ៍ទោស្នងការបន្តរំលឹកនិងដាស់តឿនក្នុងឱកាសនេះឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវអនុ ក្រិត្យលេខ ០៣អនក្រ .បក របស់រាជរ ដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសកម្មភាពប្រកបដោយភាពម៉ឹងម៉ាត់ ចំពោះការស្រាវជ្រាវបង្រ្កាប Online Scams នៅតាមមូលដ្ឋាន បង្ការទប់ស្កាត់នូវរាល់បទល្មើសគ្រ ប់ប្រភេទ ដែលកើតមាននៅតាមមូលដ្ឋានដូចជាករណី លួច ឆក់ប្លន់ ករណី គ្រឿងញៀន ពិសេសករណីក្មេងទំ នើងដែល បញ្ហាខាងលើបានបង្កនូវក្តីបារម្ភពីមហាជនទូទៅ នៅក្នុងមូល ដ្ឋាននិមួយៗ ។
ត្រួវធ្វើសកម្មភាពឆ្លើយតបទាន់ពេលចំពោះបញ្ហាដែលកើតមាននៅហ្នឹងកន្លែង ក៏ដូចជាសាធារណមតិ នៅក្នុងបណ្តាញសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ