(បាត់ដំបង)រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦ ដោយមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។រដ្ឋបាលខេត្តបាត់ដំបង ក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើ២០២៦រយៈពេល១០ថ្ងៃក្នុងគោលបំណងផ្ដល់ឱកាសឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ លើកកម្ពស់ផលិតផលផ្លែឈើក្នុងស្រុក ដើម្បីជួយដល់កសិករ លើកស្ទួយវិស័យកសិ-ទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរមកទាស្សនា កំសាន្តនារដូវកាលបៃតង។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ចាត់ចែង តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ។
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ