ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបន្ទាយមានជ័យ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត” នៅឃុំជប់វារី
Fri,29 May 2026 (Time 01:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

បន្ទាយមានជ័យ៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត” ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាជំនួយរបស់អង្គការកុមារឥតព្រំដែនប្រចាំកម្ពុជា (KNK)។

លោកស្រី សាកាន នាយកអង្គការកុមារឥតព្រំដែនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងការបរទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានផ្តល់ថវិកាគាំទ្រដល់កម្មវិធីកសាងសមត្ថភាពយុវជនបោះបង់ការសិក្សាក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត។
ក្នុងឱកាសនោះ លោក យ៉ូនីសាវ៉ា អាតសុស៊ី (Mr. ATSUSHI YONEZAWA) ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំកម្ពុជា បានសម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែនកាលពីឆ្នាំមុន និងបានបង្ហាញក្តីសង្ឃឹមថា បញ្ហានេះនឹងត្រូវដោះស្រាយដោយសន្តិវិធី។ លោកក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសជប៉ុន ក្នុងការជួយបន្ធូរភាពតានតឹង និងជួយដល់ប្រជាជនរងផលប៉ះពាល់ផងដែរ។

ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនៅស្រុកព្រះនេត្រព្រះ ដោយចាត់ទុកថា មជ្ឈមណ្ឌលនេះនឹងផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ដែលជាកម្លាំងសំខាន់សម្រាប់អនាគតរបស់កម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អគារដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលកើតចេញពីការគាំទ្ររបស់អង្គការកុមារឥតព្រំដែនប្រចាំកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ ឱ្យកាន់តែមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលខេត្ត ក៏បានសម្តែងមោទនភាពចំពោះសមិទ្ធផលអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ដែលជាផ្នែកមួយជួយលើកកម្ពស់សេវាអប់រំឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក អ៊ុំ រាត្រី បានបន្ថែមថា ការសិក្សានៅមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មិនត្រឹមតែផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងការបង្កើតទំនាក់ទំនងល្អក្នុងសង្គម ដែលជាទ្រព្យសម្បត្តិសំខាន់សម្រាប់អនាគតរបស់សិស្សានុសិស្ស។

បើតាមលោក ហឿន វិរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតឃុំជប់វារី បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគារនេះមានទំហំ ១២ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មាន៣បន្ទប់ និងបន្ទប់ទឹកប្រុស-ស្រី ដោយចំណាយថវិកាសរុបចំនួន ៧៦,៩៩៩.៦៨ដុល្លារ។
ក្នុងអគារនេះ ក៏ត្រូវបានបំពាក់សម្ភារៈការិយាល័យ និងសម្ភារៈសិក្សាជាច្រើន សម្រាប់បណ្តុះបណ្តាលជំនាញដូចជា ជួសជុលម៉ាស៊ីនត្រជាក់ សំអាងការ កុំព្យូទ័រ និងថ្នាក់សិក្សាកម្រិតមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ