បាត់ដំបង ៖ ជារៀងរាល់ថ្ងៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានធ្វើសកម្មភាពត្រួតពិនិត្យលើដងផ្លូវ ត្រួតពិនិត្យរដ្ឋបាល និងស៊ើបអង្កេតស្រាវជ្រាវនៅទូទាំងខេត្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams។ដោយមានមូលដ្ឋានពីវិធានការស្រាវជ្រាវនេះនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមបញ្ជាផ្ទាល់របស់ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិ ងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចុះប្រតិបត្តិការលើទីតាំងផ្ទះវិឡាមួយខ្នងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រកឃើញជនជាតិកូរ៉េចំនួន៦ នាក់ ភេទប្រុសជាមុខសញ្ញា Online Scams ដែលទើបមកស្នាក់នៅនាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសង្ស័យជាប់ប្រតិវេទក្រហមដែលត្រូវបញ្ជូនទៅអគ្គស្នងការនគរបាលជាតិទាំងមនុស្ស ទាំងវត្ថុតាង។ដោយឡែកជនជាតិខ្មែរមួយរូបជាអ្នកដឹកជញ្ជូនជនបរទេសដែលជាមុខសញ្ញា Online Scams ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត កំពុងចាត់ការតាមនីតិវិធីជាមួយនិងម្ចាស់ផ្ទះជួល។ ចំពោះផ្ទះជួលត្រូវបានបិទសៀលរួចប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទទួលខុសត្រូវ។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗរបស់ជនប្រព្រឹត្តបទល្មើស Online Scams នេះនិងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយអនុវត្តឱ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សូមបងប្អូនដែលបានជួលផ្ទះឱ្យជនបរទេសត្រូវរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ. បក ស្ដីពីការគ្រប់គ្រងសន្តុិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បើមិនដូច្នេះទេបងប្អូននឹងទទួលរងការផាកពិន័យដោយជនបរទេសម្នាក់បួនលានរៀលរួមទាំងទោសទណ្ឌផ្សេងៗទៀតតាមច្បាប់ខាងលើ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ