ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់ព័ត៌មានក្លែងក្លាយដល់យុវវ័យ គឺជារឿងចាំបាច់សម្រាប់បង្ការគ្រោះថ្នាក់ក្នុងយុគសម័យឌីជីថល
Thu,28 May 2026 (Time 12:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយឯកឧត្តមបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូល។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធZOOM ជាមួយជាមួយថ្នាក់ដឹកនាំមន្ទីរព៏ត៌មានរាជធានី-ខេត្តទាំង២៥ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីត្រៀមអនុវត្តយុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ ។
ឯកឧត្តមបានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនខុសពីមេរោគអាក្រក់នោះទេ ដែលវាមានចេតនាបំពុលបរិយាកាសសង្គម បង្កើតភាពវឹកវរ បំភ្លៃការពិត និងអាចបំផ្លាញកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នទៀតផង។ យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ងាយនឹងរងគ្រោះ និងក្លាយជាឧបករណ៍ នៃការរីករាលដាលព័ត៌មានមិនពិតទាំងនោះ ប្រសិនបើពួកគេមិនមានសមត្ថភាព និងភាពធន់គ្រប់គ្រាន់ ដើម្បីការពារខ្លួនទប់ទល់និងហានិភ័យក្នុងយុគសម័យឌីជីថលនេះ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៧លាននាក់ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាយុវវ័យប្រមាណ៥៩ភាគរយ ចំណែកក្រុមជែនស៊ី (Gen Z) ដែលមានអាយុចន្លោះពី ១៤ ដល់ ២៩ ឆ្នាំ ជាង៣០ភាគរយ និយមប្រើTiktok ។
ក្នុងន័យនេះ ឯកឧត្តមបាន ជំរុញឱ្យបណ្តាញព័ត៌មានរដ្ឋ និងមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តត្រូវបង្កើនការផលិតមាតិកាព័ត៌មាន វីដេអូអប់រំ កម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតអក្ខកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវជំរុញគិតគូរសហការជាមួយអ្នកសារព័ត៌មាន,យុវវជនដែលមានបទពិសោធន៍លើប្រព័ន្ធផ្សព្វផ្សាយ និងក្រុម MMO ធ្វើការផ្សព្វផ្សាយលើបណ្តាញ ទំនាក់ទំនងសង្គមឱ្យទូលំទូលាយ ដើម្បីផ្តល់ចំណេះដឹងកាន់តែច្បាស់ពីការវិធីការពារខ្លួនកុំឱ្យយុវវ័យ និងប្រជាជនយើងកុំឱ្យរងគ្រោះពីព័ត៌មានមិនពិត ដែលគេបង្កើតឡើងក្នុងគោលដៅបង្កភាពចលាចលក្នុងសង្គមជាតិ ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ មន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្តទាំងអស់ឱ្យខិតខំអនុវត្តន៍ យុទ្ធនាការណ៍ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២នេះ ឱ្យបានល្អទទួលបានជោគជ័យ ដោយ សហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ដើម្បីផ្សព្វផ្សាយឱ្យទំលំទូលាយផ្តោតលើគោលដៅសិស្សវិទ្យាល័យ និងអនុវិទ្យាល័យ។
សូមបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានបើកប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះ នឹងបន្តអនុវត្តនៅទូទាំងប្រទេស ដោយមានមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាអ្នកដឹកនាំសម្របសម្រួល និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំជាបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ