ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្ឌិត កៅ ថាច៖ កសិករគួរពិចារណាផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ
Thu,28 May 2026 (Time 12:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករនៅស្រុកទឹកឈូ ខេត្តកំពត ដោយក្នុងនោះបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។

កម្មវិធីជួបសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមផងដែរពីអភិបាលខេត្តកំពត, ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិគ្រប់ភូមិ និងប្រជាកសិករចូលរួមសរុបចំនួន ២១០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួន២ គឺទី១ មកនេះក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ ហើយចំពោះធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ មានអត្រាការប្រាក់ទាប ជាពិសេស សូមជូនព័ត៌មាននេះដល់បងប្អូនយើងអ្នកស្រុកទឹកឈូបានស្គាល់កាន់តែច្បាស់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា«ការធ្វើកសិកម្មមិនទៅណាឆ្ងាយទេ បើសិនអត់មានកសិករថ្ងៃនេះក៏មិនមានកសិកម្មដែរហើយបើពិនិត្យមើលកាល៥០០ឆ្នាំមុនអត់មានរោងចក្រឧស្សាហកម្មជឿនលឿន តែសេដ្ឋកិច្ចយើងខ្លាំង ដោយសារវិស័យកសិកម្មរីកចម្រើន ព្រោះខ្មែរយើងមានឈាមជ័រជាអ្នកកសិកម្មតាំងពីដូនតាមកម្លេះ ដូច្នេះកសិករយើងសម័យនេះហើយដល់ពេលត្រូវផ្លាស់ប្តូរទម្លាប់កុំធ្វើកសិកម្មប្រើជីគីមីច្រើនងាកមកប្រើជីធម្មជាតិ និងជីកំប៉ុសដែលផលិតក្នុងស្រុក»។

ក្នុងស្ថានភាពជីគីមីលើពិភពលោកឡើងថ្លៃនោះ ឯកឧត្តមបណ្ឌិតប្រតិភូនៅតែទទូចឲ្យកសិករនៅស្រុកទឹកឈូព្រមទាំងកសិករផ្សេងទៀត ពិចារណានឹងផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មឡើងវិញ ក្នុងនោះគួររួមគ្នាផលិតជីធម្មជាតិ ឬជីកំប៉ុសវិញម្តងកាត់បន្ថយការចំណាយហើយលើសពីនេះការដាំដុះដំណាំគ្រប់ប្រភេទត្រូវចេះរកថ្លៃដើមផលិត ក្នុង១ឯកតាឲ្យឃើញ ទើបបានផលចំណេញ ឬអាចសម្រេចចិត្តបានថា” ត្រូវលក់ ឬមិនលក់នៅទីផ្សារ”។

លើសពីនេះឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា ការផលិត និងដាំដុះកសិករយើងត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង ហើយក្រៅពីនេះបើអត់លុយអាចខ្ចីធនាគារ ARDB ជាធនាគាររដ្ឋមានការប្រាក់ទាបដែលមានមុខងារច្រើនជាធនាគារពាណិជ្ជ ព្រោះកន្លងទៅកសិករយើងមិនបានស្គាល់ទូលំទូលាយទេ ព្រោះជារបស់រដ្ឋមិនទៅណាចោលបងប្អូននោះទេ ដោយកសិករយើងអាចដាក់លុយ ផ្ញើលុយនិងដាក់ប្រាក់បញ្ញើសន្សំបានទៀតនឹងមានស្ថេរភាពជាងធនាគារផ្សេង។

ជាចុងក្រោយតួនាទី សមាគមបណ្តាញកសិករតេជោទី១ជាឆ័ត្រ សម្រាប់កសិករជ្រក និងការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករពីការំលោភបំពាន ឬកេងចំណេញលើកសិករ និងទី២ធ្វើជាស្ពានឱ្យបងប្អូនដើរតភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ