ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្ត ស្ថិតនៅស្រុកថ្មគោល
Thu,28 May 2026 (Time 10:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី,លោកស្រី YASMIN SIDDIQI នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ ប្រទេស កម្ពុជា និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងដែលជាអ្នកទទួលផលពីគម្រោងបានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ទឹកស្អាត និងអនាម័យខេត្តដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះត្រូវបានសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ ដែលមានតួនាទីទទួល និងគ្រប់គ្រងទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ដើម្បីធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិខណៈស្ថានីយមានសមត្ថភាពចម្រោះទឹកកខ្វក់បាន១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកស្រី Lisa Wright គូសបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺពិតជាបានផ្ដល់ផលប្រយោជន៍ច្រើនដល់បរិស្ថាន និងសាធារណជន។

ប្រជាពលរដ្ឋដែលបានទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ បានលើកឡើងដោយក្ដីសប្បាយរីករាយថា ក្រោយពីមានការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងពិតជាបាននាំមកនូវអត្ថប្រយោជន៍ល្អជាច្រេីនដល់ពួកគាត់ បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតព្រោះការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ការសាងសង់បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពងាយស្រួល មិនធ្វើឱ្យមានបញ្ហាបំពុលក្នុងទឹក បញ្ហាបំពុលបរិស្ថាននៅជុំវិញបរិវេណដែលគាត់រស់នៅទៀតឡើយ។

ស្របពេល ដែលគម្រោងសាងសង់ប្រព័ន្ធលូនេះបានបញ្ចប់ហើយ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំADBសូមជួយពន្លឿនការស្ថាបនាផ្លូវដែលរងការខូចខាតដោយសារការជីកគាស់កាយសាងសង់ប្រព័ន្ធលូដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។

ឯកឧត្តម សុខ លូ បានដាក់ចេញទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរខណៈបច្ចុប្បន្នអាជ្ញាធរបាននិងកំពុងខិតខំរំដោះដីចំណីផ្លូវ សាងសង់ផ្លូវ ដាំដើមឈើ និងបំពាក់សឡាបំភ្លឺផ្លូវ។

សូមរំឭកថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយកំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ដែលត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ