ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ គោលនយោបាយការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែមានលទ្ធភាពកាត់បន្ថយការនាំចេញវត្ថុធាតុដើម ទៅជាការនាំចេញផលិតផលពាក់កណ្ដាលសម្រេច
Wed,27 May 2026 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ត្បូងឃ្មុំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាក់ថា គោលនយោបាយនៃការធ្វើទំនើបកម្មវិស័យឧស្សាហកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែមានលទ្ធភាព កាត់បន្ថយការនាំចេញវត្ថុធាតុដើម ទៅជាការនាំចេញផលិតផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេចដែលអាចធានាតម្លៃបាន។

សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញរួមជាមួយឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបន្តថា អំឡុងពេលកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលបានជំរុញការពង្រីកឧស្សាហកម្មយុទ្ធសាស្រ្ដសំខាន់ៗមួយចំនួននៅក្នុងស្រុកដូចជា ទឹកដោះគោ មី ស្ករស ជាដើម ដែលរដ្ឋដាក់គោលដៅកាត់បន្ថយការនាំចូលឈានទៅដល់កាត់បន្ថែយជាអតិបរិមាហើយពង្រីកផលិតផលក្នុងស្រុក។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បន្ថែមថា គោលដៅក្នុងការបង្កើតសួនឧស្សាហកម្មនៅតាមបណ្ដាខេត្ត គឺដើម្បីរក្សាទីផ្សារដែលមានតម្លៃខ្ពស់ និងស្ថិរភាពឱ្យកសិករ ព្រោះបើយកខ្សែចង្វាក់ផលិតកម្ម និងអ្នកទិញមកដាក់នៅក្នុងស្រុក រាជរដ្ឋាភិបាលនឹងជួយអ្នកវិនិយោគនោះ តាមរយៈការឱ្យពន្ធទាប ដើម្បីមានលទ្ធភាពទៅទិញផលិតផលសិកម្មរបស់កសិករខ្មែរ ទិញឱ្យបានតម្លៃខ្ពស់ និងមានទីផ្សារថេរពីកសិករ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ