ត្បូងឃ្មុំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាក់ថា អំឡុងពេលកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលបានជំរុញការពង្រីកឧស្សាហកម្មយុទ្ធសាស្រ្ដសំខាន់ៗមួយចំនួននៅក្នុងស្រុកដូចជា ទឹកដោះគោ មី ស្ករស ជាដើម ដែលរដ្ឋដាក់គោលដៅកាត់បន្ថយការនាំចូលឈានទៅដល់កាត់បន្ថែយជាអតិបរិមាហើយពង្រីកផលិតផលក្នុងស្រុក។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញរួមជាមួយឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៀតថា អំឡុងពេលដែលកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្ដេចបានជំរុញឱ្យពិនិត្យមើលឧស្សាហកម្មយុទ្ធសាស្រ្ដ ការវិនិយោគលើឧស្សាហកម្មយុទ្ធសាស្រ្ដ ដើម្បីបង្កើនផលិតផលក្នុងស្រុក ពង្រីកលទ្ធភាពក្នុងស្រុក ចាប់យកឱកាសក្នុងពេលពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក ដូច្នេះត្រូវមានចីរភាព។ ចីរភាពមានពីរ ទាំងផលិតផលដែលមានចីរភាព គុណភាព និងអ្នកទិញដែលមានចីរភាពផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ