ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសុខាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី រួមគ្នាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងឈានឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល
Tue,26 May 2026 (Time 12:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយគណៈប្រតិភូនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Lisa Wright នាយកប្រតិបត្តិប្តូរវេន (Alternate Executive Director), ប្រធាននាយកដ្ឋានតំបន់អាស៊ីអគ្នេយ៍ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។

ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ ADB។
តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខសុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួងក្នុងការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។

សម្រាប់ជំហានបន្ទាប់ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការយុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថាការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ, ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌សុខភាពនៅតំបន់ព្រំដែន។

ក្រសួងសុខាភិបាល ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ