ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីសុខាភិបាល៖ គណៈប្រតិភូកម្ពុជា បានចែករំលែកបទពិសោធ ១៩បទអន្តរាគមន៍ ក្នុងឱកាសចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ខណៈប្រទេសដៃគូ បានកោតសរសើរថា កម្ពុជា បានដើរឈានលឿន ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល
Sun,24 May 2026 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូសុខាភិបាល នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួម ពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ, លោកសាស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា គណៈប្រតិភូសុខាភិបាលកម្ពុជា បានចូលរួមថ្លែងបទអន្តាគមន៍ និងចែករំលែកបទពិសោធ និងយោបល់ជាមតិសម្រាប់ពិភពលោក ចំនួន១៩អន្តរាគមន៍។ ក្នុងនោះមានជាអាទិ៍៖ ការចែករំលែកការជួបប្រទះបញ្ហាសុខភាព ក្នុងចំណោមប្រទេសនិយាយភាសាបារាំង, បរិបទនៃការវិវឌ្ឍន៍បច្ចេកវិទ្យា AI ក្នុងផ្នែកវិជ្ជសាស្ត្រ, សម្ព័ន្ធភាពសកល ក្នុងការជួយគិតគូអំពីបញ្ហាគ្រោះថ្នាក់ ដែលប៉ះទង្គិចខួរក្បាល ខណៈដែលសកលលោក កំពុងជួបប្រទះក្នុងប្រទេសជាច្រើន ចំណែកកម្ពុជា ក៏មានគ្រោះថ្នាក់ចរាចរណ៍ ដែលប៉ះពាល់ដល់ខួរក្បាល រហូតដល់៧៤ភាគរយ ក្នុងចំណោមបញ្ហាខួរក្បាលសរុប។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តថា ប្រទេសដៃគូទាំងឡាយ បានកោតសរសើរ និងលើកទឹកចិត្តថា កម្ពុជា បានដើរឈានលឿន ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល។ ជាក់ស្តែង កម្ពុជា ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស១០ដំបូង នៅលើពិភពលោក នៃការគិតគូអំពីបញ្ហាសុខភាពផ្លូវចិត្ត ហើយបានដាក់អនុវត្តគោលដៅរបស់អង្គការសុខភាពពិភពលោក។

សូមជម្រាបថា ក្នុងការចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រតិភូក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍សំខាន់ៗ ជុំវិញប្រធានបទទាំង៣៖ ១) ការផ្តល់សេវាសុខភាព ២) ការពារសុខភាព និង ៣) លើកកម្ពស់សុខភាព។ ដោយផ្តោតសំខាន់លើ៖ ១) ជំរុញការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងសកល ដែលមហាសន្និបាតបានអនុម័ត កាលពីឆ្នាំ២០២៥ ២) ការប្តេជ្ញាចិត្តជាសកល ឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ របេង និងជំងឺឆ្លងតំបន់ត្រូពិច ៣) សុខភាពផ្លូវចិត្ត ៤) ការគ្របដណ្តប់សុខភាពជាសកល ផ្តោតលើយុទ្ធសាស្រ្តសកល ស្តីពីសមាហរណកម្មការសង្គ្រោះបន្ទាន់ ការថែទាំការវះកាត់និងករណីស្មុគស្មាញ និង៥) ភាពស៊ាំឱសថប្រឆាំងមេរោគ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ