ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្ដែងនូវការសោកស្ដាយ និងរំលែកទុក្ខដល់គ្រួសារសព និងជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង
Sat,23 May 2026 (Time 08:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានសម្ដែងនូវការសោកស្ដាយ និងផ្ញើសាររំលែកទុក្ខដល់គ្រួសារសព និងជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។

តាមបណ្តាញសង្គមផ្លូវការ លោកជំទាវបណ្ឌិត បានបង្ហោះសារថា “នាងខ្ញុំសូមចូលរួមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និង ការរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ជូនចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ទាំងអស់ដែលបានរងរបួស និងរងគ្រោះថ្នាក់ក្នុងហេតុការណ៍ដ៏អកុសលនេះ។ សូមបួងសួងឱ្យអ្នកដែលរងរបួសទាំងអស់បានជាសះស្បើយក្នុងពេលឆាប់ៗ និង សូមឱ្យវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតបានទៅកាន់សុគតិភព»។

សូមរំលឹកថា នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង បានបណ្ដាលឱ្យកម្មករ កម្មការនីជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង បានបណ្តាលឱ្យមានជនរងគ្រោះ ចំនួន៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់) ខណៈដែលគ្រោះថ្នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបណ្តាលឱ្យមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ