កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងសម្របសម្រួលការសង្គ្រោះបន្ទាន់ដល់កម្មករនិយោជិត ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យកម្មករនិយោជិតចំនួន ៣៥នាក់ រងរបួស។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក មាន ណាវិមន្ត ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស. បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខជនរងគ្រោះផ្ទាល់ និងបានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈគ្រូពេទ្យ ដើម្បីធានាដល់ការសង្គ្រោះអាយុជីវិតបងប្អូនកម្មករនិយោជិត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរសម្រាកព្យាបាល តែ វណ្ណា និងមន្ទីរសម្រាកព្យាបាល សាលាលេខប្រាំ។ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីខ្វល់ខ្វាយ និងការសោកស្តាយយ៉ាងពន់ពេកពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះកម្មករនិយោជិត និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏បានជូនពរដល់កម្មករនិយោជិតទាំងអស់ សូមឱ្យឆាប់បានជាសះស្បើយពីរបួសស្នាម និងមានសុខភាពល្អបរិបូរណ៍ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ ប.ស.ស. កំពុងបន្តតាមដានការវិវត្តនៃស្ថានភាពជំងឺដោយយកចិត្តទុកដាក់បំផុត ទាំងបងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាជនរងគ្រោះដែលត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដើម្បីធានាថា ជនរងគ្រោះ ទទួលបានសេវាថែទាំវេជ្ជសាស្ត្រល្អប្រសើរ និងទាន់ពេលវេលាស្របតាមគោលការណ៍របបសន្តិសុខសង្គម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ