ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ក្នុងឱកាសទិវា ៨ឧសភា ផ្តល់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦គ្រួសារ រស់នៅភូមិកាប់គោថ្មី សង្កាត់អូចារក្រុងបាត់ដំបង
Sat,23 May 2026 (Time 11:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 68នាក់)

បាត់ដំបង៖នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំសមាជិក គណៈកម្មាធិការ សាខាមន្ត្រីប្រតិបត្តិសាខាអនុសាខានិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ដែលទទួលបានពីសប្បុររសជនក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦គ្រួសារក្នុងភូមិកាប់គោរថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ។ ពិធីចែកអំណោយខាងលើនេះបានរៀបចំឡើង តាមគេហដ្ឋានគ្រួសារងាយរងគ្រោះនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសុខ លូបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោក តែងតែ បានចាត់សាខា អនុសាខាចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។

ឯកឧត្តមបានគូបញ្ជាក់ថាសកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែល សប្បុរសជន គ្រប់ មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាង ច្បាស់ដែលបង្ហាញ ពីតម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជាក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ ជនងាយរងគ្រោះបំផុត នៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។

គួរបញ្ជាក់ផងដែរថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦គ្រួសារនៅសង្កាត់អូចារខាងលើនេះ គ្រួសារនីមួយៗទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកបរិសិទ្ធ,ទឹកត្រី, ទឹកស៊ីអ៊ីវ និងឃីត (ក្រមា មុង) ១កញ្ចប់ និងថវិកាមួយចំនួន ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ