ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នគរបាលខេត្តបាត់ដំបង ឃាត់រថយន្តដឹកសំពីងសំពោងនិងម៉ូតូកែច្នៃបំពង់ស៊ីមាំងបង្កសម្លេងខ្លាំង យកមកធ្វេីការអប់រំនិងពិន័យតាមច្បាប់
Fri,22 May 2026 (Time 09:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

បាត់ដំបង៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២ ០២៦ តាមយោ បល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរ សេនីយ៍ឯក ចាន់ សុធី នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងពិនិត្យលើយានយន្តកែច្នៃខុសបច្ចេកទេសដឹកសំពីងសំពោងនិងកែច្នៃស៊ីមាំងបញ្ចេញសម្លេងលឺខ្លាំង នៅចំណុចភ្លើងស្តុបផ្សារថ្មីក្រុងបាត់ ដំបង។

សមត្ថកិច្ចឃាត់បានរថយន្តកែច្នៃដឹកសំពីងសំពោង ចំនួន ០១គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីមាំងបញ្ចេញសម្លេងលឺខ្លាំងខុសលក្ខណៈបច្ចេកទេស ០១ គ្រឿង យកមកកាន់ការិយាល័យរក្សាធ្វើការអប់រំ ផាក ពិន័យតាមច្បាប់ និងឱ្យម្ចាស់យានកែតម្រូវឱ្យត្រឹមត្រូវតាម លក្ខណៈដើមនៃយានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ