ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ ក្រសួងសុខាភិបាលត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។ ទន្ទឹមនេះក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបន្តពង្រឹងវិធានការតាមដាននិងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថាគ្រប់យន្តការបង្ការ និងការឆ្លើយតបត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវករណីជំងឺទាំងនេះក៏ដោយ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ជាមួយគ្នានេះសម្តេចធិបតី ក៏បានលើកឡើងដែរថា ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអប់រំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយវីដេអូអប់រំដើម្បីឱ្យបងប្អូនយល់ដឹងអំពីសារសំខាន់នៃការចូលរួមសហការ ដូចជាការផ្តល់អាទិភាពដល់រថយន្តសង្រ្គោះបន្ទាន់ និងការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដែលនេះគឺជាការចូលរួមទទួលខុសត្រូវក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ