ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
Fri,22 May 2026 (Time 09:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មាន ១៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីកែសម្រួលកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ និងការពិន័យអន្តរការណ៍ ព្រមទាំងទោសប្បញ្ញត្តិចំពោះអំពើល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់។

សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ រួមមាន ១-លើកទឹកចិត្តនិងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូននិងឡូជីស្ទីករបស់វិស័យឯកជន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិនិងតំបន់ ២-ធានានូវចីរភាពនិងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ៣-ពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពនិងសមធម៌ តាមរយៈការកំណត់ការពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងសមស្របតាមស្ថានភាពជាក់ស្តែង និង៤-បង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងប្រទេសនិងក្រៅប្រទេស តាមរយៈការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត។

សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងបញ្ចកោណទី២ ត្រង់មុំទី២ ចំណុចទី៤ ដែលតម្រូវឱ្យមានការសិក្សាពីផ្លូវថ្នល់ និងការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមា និងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការវិវត្តជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ