ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
Fri,22 May 2026 (Time 09:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ភ្នំពេញ៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួម នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង ស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។

សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥នេះ មានវិសាលភាពគ្របដណ្តប់លើវឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពលើការដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយវិស័យឯកជនក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩។

គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុប ១៧៩ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចបានពេញលេញចំនួន ១៦៩វិធានការ ស្មើនឹង ៩៤,៤% កើនឡើងចំនួន ៣វិធានការ និងវិធានការដែលកំពុងអនុវត្តចំនួន ១០វិធានការ ស្មើនឹង ៥,៦%។

បរិយាកាសធុរកិច្ចនិងវិនិយោគរបស់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងមានភាពកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ដោយឈរលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង (កើនឡើងប្រមាណ៥២% បំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង) ក្នុងទំហំទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក (កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤ ដែលមាន ៦,៩ប៊ីលានដុល្លារអាម៉េរិក) គ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។ តួលេខដ៏ត្រចះត្រចង់នេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ