ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គលេខាធិការដ្ឋានរដ្ឋសភា បើកកិច្ចប្រជុំយុទ្ធសាស្ត្រ ពន្លឿនការធ្វើទំនើបកម្មទៅជា «សភាអេឡិចត្រូនិក» (E-Parliament)
Fri,22 May 2026 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

ភ្នំពេញ៖ ក្នុងគោលបំណងធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាដែលស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលសកល នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមការងារដឹកនាំរៀបចំសភាអេឡិចត្រូនិក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស និងផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍប្រព័ន្ធ «សភាអេឡិចត្រូនិក» (E-Parliament)។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមផងដែរពី សំណាក់ ឯកឧត្តម ឃួន ដាវីត អគ្គលេខាធិការរង និងជាអនុប្រធានប្រចាំការក្រុមការងារដឹកនាំរៀបចំសភាអេឡិចត្រូនិក , សមាជិកក្រុមការងារប្រតិបត្តិ មន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីរួមគ្នាពិនិត្យ ផ្លាស់ប្តូរយោបល់ និងកំណត់ទិសដៅការងារឱ្យកាន់តែមានភាពស៊ីសង្វាក់លឿនជាងមុន។

របៀបវារៈចម្បងនៃជំនួបនេះ គឺការផ្តោតលើការរៀបចំផែនការសកម្មភាពជាក់លាក់ ក្នុងការកសាង និងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើប ដើម្បីធ្វើទំនើបកម្ម រដ្ឋសភា ឱ្យក្លាយទៅជា «រដ្ឋសភាអេឡិចត្រូនិក» ប្រកបដោយគុណភាព និរន្តរភាព និងឆ្លើយតបបានរហ័សនិងមានប្រសិទ្ឋភាពទៅនឹងតម្រូវការការងារជាក់ស្តែង។

ការធ្វើបរិវត្តកម្មឌីជីថល នេះ មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើសេវាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភាជាតិទៀតផង។

គួររំលឹកផងដែរថា ការធ្វើទំនើបកម្មប្រព័ន្ធសភាអេឡិចត្រូនិកនេះ គឺជាទិសដៅអាទិភាពមួយ នៅក្នុងរបៀបវារៈកំណែទម្រង់ស៊ីជម្រៅរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធានរដ្ឋសភា តែងតែផ្តល់ការណែនាំ និងជំរុញឱ្យមានការផ្សារភ្ជាប់គ្នារវាង៖

ការធ្វើទំនើបកម្មបច្ចេកវិទ្យា៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការងារឌីជីថល (E-Parliament)។

ការកែទម្រង់រដ្ឋបាលនិងហិរញ្ញវត្ថុ៖ បង្កើនប្រសិទ្ធភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានតម្លាភាព។

ការអភិវឌ្ឍធនធានមនុស្ស៖ កសាងសមត្ថភាពមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យមានជំនាញវិជ្ជាជីវៈខ្ពស់ និងដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលសកល។

កិច្ចប្រជុំយុទ្ធសាស្ត្រនាព្រឹកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបំប្លែងទស្សនវិស័យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ឱ្យទៅជាលទ្ធផលជាក់ស្តែង ដើម្បីជំរុញឱ្យស្ថាប័នកំពូលមួយនេះ ក្លាយជាគ្រឹះស្ថាននីតិប្បញ្ញត្តិដ៏ទំនើប ឆ្លាតវៃ និងឈានមុខគេមួយនៅក្នុងយុគសម័យឌីជីថល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ