ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រ សិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅសាលសន្និសីទចតុមុខ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកា គណៈអចិន្រ្តៃយ៍ និងសមាជិកសមាជិកាគណៈ កម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ប្រមាណជាង ៥០០រូប ។លោក ហ៊ឺ វឺរ: ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: បានរាយការណ៍សង្ខេបពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។ យោងតាមសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស. យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលមានប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ២៨៨នាក់។ បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ឆន រតនា ជាសមាជិកាក្រុមការងារ ស.ស.យ.ក. វិស័យវប្ប ធម៌ និងវិចិត្រសិល្ប: បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក ដើម្បីចូលរួមកសាងនៅគ្រប់សកម្មភាពការងារស្មគ្រ័ចិត្ត និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ