(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តុលតាហែន និងឃុំឃ្លាំងមាស និងភរិយា ព្រមទាំងសហការី ក្នុងស្រុកបវេល បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង ចំនួន២ គឺឃុំក្តុលតាហែន និងឃុំឃ្លាំងមាស សរុប២១៦គ្រួសារ ក្នុងស្រុកបវេល។ពិធីជួបសំណេះសំណាលនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំង២ផ្សេងគ្នា ទី១៖ ស្ថិតនៅបរិវេណវត្តក្សត្រីយ៍ក្តុល (វត្តក្តុល) ស្ថិតក្នុងភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល និងទី២៖ នៅបរិវេណវត្តក្សត្រីយ៍ក្តុល (វត្តក្តុល) ស្ថិតក្នុងភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំអង្គភាពភូមិ និងពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងក្នុងទាំង២។ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានណែនាំដល់ប្រជាពលរដ្ឋក្នុងស្រុកបវេលទាំងអស់ថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឲ្យបានល្អ ពិសេសកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារថា រយៈពេលកន្លងមកលោកតែងតែចុះសួរសុខទុក្ខ និងនាំអំណោយជូនពួកគាត់ ជាហូហែររហូតមកផងដែរ។ សូមជម្រាបថា អំណោយដែលបានផ្តល់ជូនគ្រួរសារនីមួយៗ មាន អង្គរ ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ទឹកត្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ