ទីក្រុងហ្សឺណែវ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Neelam Dhingra អនុប្រធាន និងជាប្រធានទទួលបន្ទុកផ្នែកសុវត្ថិភាពអ្នកជំងឺសកល នៃអង្គការអន្តរជាតិ Joint Commission International (JCI) ដែលជាអង្គការវាយតម្លៃទទួលស្គាល់គុណភាពសុខាភិបាល ធំជាងគេនៅសហរដ្ឋអាមេរិក និងកម្រិតស្តង់ដារពិភពលោក។ជំនួបនេះមានគោលបំណង បង្ហាញពីការបន្តពង្រីកកិច្ចសហការ នៃការរៀបចំទទួលស្គាល់ស្តង់ដារសុវត្ថិភាពអ្នកជំងឺ កម្រិតសកលសម្រាប់កម្ពុជា ដោយផ្តើមពីការចូលរួមឆ្លុះបញ្ចាំង និងអនុវត្តពីបណ្តាមន្ទីរពេទ្យជាតិ ហើយដែលនឹងត្រូវបន្តពង្រីក ដល់គ្រប់មន្ទីរពេទ្យសម្ព័ន្ធមេត្រី និងសហគមន៍។កម្ពុជាបានសហការអនុវត្ត JCI-Patient Safety Pathways នៅកម្រិតជាតិ និងខេត្តមួយចំនួន តាមរយៈការសិក្សាពីក្រុមការងារ JCI លើមន្ទីរពេទ្យគំរូចំនួនបីរួចមកហើយ ដោយបានបញ្ចូលលក្ខណៈវិនិច្ឆ័យសុវត្ថិភាពអ្នកជំងឺ កម្រិតស្តង់ដារអន្តរជាតិនៃJCI ទៅក្នុងប្រព័ន្ធវាយតម្លៃគុណភាពមន្ទីរពេទ្យ (CHAS)។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនវិស័យសុខាភិបាលថា «មិនមានគុណភាពទេ ប្រសិនបើសិនមិនមានសុវត្ថិភាព - No Quality without Safety» ដែល «សុវត្ថិភាពអ្នកជំងឺ» នេះគឺជាមូលដ្ឋានគ្រឹះដំបូងបង្អស់ (The 1st Pillar) សម្រាប់ការឈានទៅការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សក្ត័សិទ្ធិភាព និងសមធម៌ពិតប្រាកដ។លោកស្រីបណ្ឌិត Neelam Dhingra បានសម្តែងការកោតសរសើរចំពោះចក្ខុវិស័យនៃភាពជាអ្នកដឹកនាំសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការសម្រេចចិត្តជានយោបាយគាំទ្រពេញទំហឹង លើសុវត្ថិភាពអ្នកជំងឺ សម្រាប់ប្រជាជនកម្ពុជា និងគ្រប់អ្នកជំងឺទាំងអស់នៅកម្ពុជា ដែលនេះជាគំរូសម្រាប់ពិភពលោក ហើយកម្ពុជាត្រូវត្រៀមខ្លួនយកបទពិសោធ នៃការអនុវត្តដ៏ល្អនេះ (Patient Safety Pathways Best Practices) មកបង្ហាញឱ្យពិភពលោកដឹង ត្បិតមានប្រទេសជាច្រើនទៀត ដែលចង់រៀនសូត្រដកពិសោធ ពីសុខាភិបាលកម្ពុជាផងដែរ។ លោកស្រីបញ្ជាក់បន្ថែមថា អង្គការទទួលស្គាល់គុណភាពអន្តរជាតិJCI បន្តនៅជាមួយកម្ពុជា បន្តគាំទ្រ និងផ្តល់ប្រឹក្សាជំនាញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ