ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ ០០០នាក់ទទួលបានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងវិធីអាហារូបករណ៍សម្ដេចធិបតី ហ៊ុន ម៉ាណែត
Thu,21 May 2026 (Time 04:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤០០០នាក់ ទទួលបានជំនាញពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ត្រីមាសទី១ឆ្នាំ២០២៦ វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ដល់ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ៤ ៣៧០នាក់ ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសក្នុងកម្មវិធី TVET 1.5M ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

វិទ្យាស្ថាន NPIC កំពុងបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមចំនួន ២០មុខជំនាញ ដែលស្ថិតក្រោមកម្មវិធី TVET 1.5M ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសការងារជូនដល់អតីតពលករខ្មែរត្រឡប់មកពីថៃផងដែរ។ ក្នុងនោះ មានមុខជំនាញទាំង ៦ ដែលមានសិក្ខាកាមចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេនៅក្នុងវិទ្យាស្ថាន។
ជំនាញទាំង៦ នោះរួមមាន ជំនាញនៃការផលិតនំ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការថែទាំនិងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លែឈើ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញដែលស្របតាមតម្រូវការទីផ្សារការងារ និងអាចបង្កើតឱកាសរកចំណូលបានឆាប់រហ័ស ទាំងការបម្រើការងារនៅតាមស្ថាប័ន ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, មានអាយុចាប់ពី១៥ឆ្នាំឡើង, មានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ឬសំបុត្រកំណើត, និង មានបណ្ណសមធម៌(កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ