ត្បូងឃ្មុំ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ទស្សនកិច្ចទៅកាន់កសិដ្ឋានចម្ការចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ លោកអនុប្រធានទី២ រដ្ឋសភា បានគូសបញ្ជាក់ពីគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។លោក ក៏បានសង្កត់ធ្ងន់ផងដែរ ថា កសិដ្ឋានដាំចេក គឺជាឆ្នាំងបាយរួមរបស់កម្មករ បុគ្គលិកបច្ចេកទេស និងនិយោជក។យោងតាមរបាយការណ៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំដុះចេកប្រមាណ ២០០ហិកតា ដោយមានកម្មករ-បុគ្គលិកបម្រើការងារចំនួន ៤៥០នាក់ លើផ្នែកថែទាំ និងវេចខ្ចប់ស្របតាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណប្រមាណ ២០ ទូកុងតឺន័រ ក្នុងមួយខែ (ស្មើនឹងប្រហែល ៣០.៨០០កេស ឬជាង ៤០០.០០គីឡូក្រាម)។លោក វង សូត ក៏បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នូវសង្វាក់ផលិតកម្ម នៃការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។ក្នុងឱកាសនោះផងដែរ លោក វង សូត ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេស ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Jia Zhi Xin និងបានឧបត្ថម្ភថវិការលើកទឹកចិត្តមួយចំនួនផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ