ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ២០ ឧសភារំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
Thu,21 May 2026 (Time 12:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សូមឧទ្ទិសដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ព្រះសង្ឃ វីរជនស្នេហាជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជាដែលបាត់បង់ជីវិតដោយអំពើអយុត្តិធម៌ក្នុងរបបយង់ឃ្នងប្រល័យ ពូជ សាសន៍ប៉ុលពត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម សូមឧទ្ទិសទិវាជាតិនៃការចងចាំនេះសូមឱ្យជាតិមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព សាមគ្គីភាពជាតិ ឯកភាពជាតិ និងវឌ្ឍនភាពជាតិ សម្បូររុងរឿងថ្កុំថ្កើងជារៀងរហូត។

ឯកឧត្តមអភិបាលខេត្ត រំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់យកអាទិភាពគន្លឹះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ពីបច្ចុប្បន្នដល់អនាគត យើងមានក្តីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើង រុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយរាជរដ្ឋាភិបាលមិនចង់បានឡើយនូវសង្រ្គាមបង្ហូរឈាមទៀតនោះទេ ដូច្នេះរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីបញ្ចៀសសង្រ្គាម និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង។

ក្នុងកាលៈទេសៈប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ ឯកឧត្តម បានក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រែក្លាយការឈឺចាប់ទៅជាកម្លាំងស្នេហាជាតិ ត្រូវបន្តមានស្មារតីជាតិនិយម បន្តចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាមួយធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋសូមចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ