សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២។ទីតាំង នៃអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅជ្រោយចង្វារ រាជធានីភ្នំពេញ។គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃ ក្រឡា សរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។ ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នី មួយ ៗ មានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំង ផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយា ល័យ ធ្វើ ការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។ អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មាន ទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹង តម្រូវការ អាជី វកម្មរបស់ខ្លួនបានដោយងាយស្រួល។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងថា "ការជ្រើសរើសទីតាំងនេះ ក៏ស្ថិតក្នុងការរំពឹងទុកខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍ រាជធានីភ្នំពេញ ក៏ដូចជាតំបន់ជុំវិញរាជធានី ហើយជាក់ស្តែងមកទល់ពេលនេះ សន្ទុះ នៃការរីកចម្រើន នៅតំបន់ជ្រោយចង្វារបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការសាងសង់អគារ ទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ"។ ឯកឧត្តម គង់ វិបុល បានបន្តថា "ក្នុងការរៀបចំសាងសង់ អគារនេះត្រូវបានរៀបចំឡើងដើម្បីឱ្យទីតាំងថ្មីនេះក្លាយជាកន្លែងបណ្ដុំនៃ សេវាកម្មសម្រាប់អ្នកបង់ពន្ធនិងសាធារណជន ភាសាបរទេសហៅថា “One-stop Service" ដោយ អ្នកបង់ពន្ធអាចទទួលបាននូវរាល់សេវាពាក់ព័ន្ធនានាតាមតម្រូវការក្នុងទីតាំងតែមួយ ប្រកបដោយ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។ គោលគំនិតនេះមិនត្រឹមតែបង្ហាញពីអត្តសញ្ញាណថ្មីរបស់ស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងរដ្ឋបាលសារពើពន្ធដែលមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងការ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកបង់ពន្ធ ។ស្របតាមទិសដៅនេះ អគារនេះត្រូវបានរចនាឡើងដើម្បីបំពេញមុខងារ និងគោលបំណងសំខាន់ៗ រួមមាន៖ ការគាំទ្រការងាររដ្ឋបាល, ការផ្តល់សេវាសាធារណៈ, ការផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យា"។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា " ការសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនរបស់រាជរដ្ឋាភិបាល គឺបានមកតាមរយៈ ការដាក់ចេញនិងអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់គន្លឹះនានា ជាបន្តបន្ទាប់ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង រាជរដ្ឋា- ភិបាលបានដាក់ចេញនិងកំពុងជំរុញអនុវត្តនូវ “យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបាននិង កំពុងចូលរួមចំណែកកសាងនូវមូលដ្ឋាននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការ ប្រមូលចំណូលដែលមានប្រសិទ្ធភាពខ្ពស់"៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ