ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្ដីពីការជ្រើសរើស និងផែនការអភិវឌ្ឍភូមិគំរូ ឆ្នាំ២០២៦
Wed,20 May 2026 (Time 03:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណើរការជ្រើសរើស និងរៀបចំផែនការអភិវឌ្ឍភូមិគំរូ សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំធ្វើឡើងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការជ្រើសរើសភូមិគំរូដែលមានសក្ដានុពលបន្តពីឆ្នាំ២០២៥ និងរៀបចំជាផែនការសម្រាប់អភិវឌ្ឍបន្ថែម ដើម្បីបន្ដផ្ដល់កិច្ចអន្ដរាគមន៍បន្ថែម និងជំរុញការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។

លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទបានធ្វើបទបង្ហាញអំពីគុណសម្បត្តិរបស់ភូមិដែលគ្រោងនិងជ្រើសរើសជាភូមិគំរូក្នុងឆ្នាំ២០២៦ ទាំង៥៧ភូមិ ស្រមតាមបទដ្ឋានលក្ខណវិនិច្ឆ័យទាំង៥ ដែលក្រសួងបានកំណត់។ បន្ទាប់ពីស្តាប់បទបង្ហាញរួចមកអង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់គម្រោងផែនការដែលរៀបចំនាពេលនេះ។

បន្ទាប់ពីកិច្ចពិភាក្សាដែលផ្តល់ជាធាតុចូលយ៉ាងច្រើនពីសំណាក់អង្គប្រជុំរួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានចូលរួមចំណែកជួយឱ្យក្រសួងសម្រេចសមិទ្ធផលជាបន្ដបន្ទាប់គួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យមានការចងក្រងអំពីបទពិសោធន៍នៃដំណើរការនៃការអភិវឌ្ឍភូមិគំរូ ដែលមានតាំងពីដំណាក់កាលដំបូង ដើម្បីជាមេរៀននិងបទពិសោធន៍សម្រាប់បន្ដអភិវឌ្ឍភូមិគំរូនៅពេលខាងមុខបន្តទៀត ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដែលជាការតម្រង់ទិស ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីជំនាញទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួង ដើម្បីចូលរួមសម្រេចនូវគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។

គួរជម្រាបជូនផងដែរថា ជាលទ្ធផលមកដល់បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមធ្វើកិច្ចអន្ដរាគមន៍ និងបានប្រកាសទទួលស្គាល់ភូមិចំនួន ៨១ ជាភូមិគំរូ ដោយក្នុងឆ្នាំ ២០២៤ មានចំនួន ៣០ភូមិ និងក្នុងឆ្នាំ២០២៥ មានចំនួន ៥១ភូមិ។ បន្ថែមពីនេះទៀតសម្រាប់ឆ្នាំ២០២៦ ក្រសួងគ្រោងនឹងជ្រើសរើសភូមិចំនួន ៥៧ភូមិបន្ថែមទៀត ដើម្បីបន្ដអភិវឌ្ឍឱ្យក្លាយជាភូមិគំរូ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ