ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ថ្លែងរំលេចពីការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ក្នុង «វេទិកាពិភាក្សាស្ដីពីទស្សនាវដ្ដីសហសម័យកម្ពុជា ឆ្នាំ២០២៦»
Wed,20 May 2026 (Time 10:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទ «វេទិកាពិភាក្សាស្ដីពីទស្សនាវដ្ដីសហសម័យកម្ពុជា ឆ្នាំ២០២៦» ក្រោមមូលបទ «សហសម័យកម្ពុជា ក្នុងបរិបទនៃការប្រែប្រួលនៃបរិបទសកល» ដែលវេទិកានេះត្រូវបានរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងទស្សនាវដ្ដីពិភពលោកសម័យទំនើប ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន តំណាងស្ថានទូតចិន អង្គទូត វាគ្មិន អ្នកស្រាវជ្រាវ យុវជន ស.ស.យ.ក និងសិស្ស-និស្សិត ជាច្រើនរូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃវេទិកានេះ ដែលជាចលករដ៏សំខាន់ក្នុងការតភ្ជាប់ថ្នាក់ដឹកនាំវ័យក្មេង ជំរុញការផ្លាស់ប្ដូរយុវជន វប្បធម៌ និងការស្រាវជ្រាវ ដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។ លោករដ្ឋមន្ត្រី បានរំលេចពីការវិវត្តជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពីប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាម មកជាប្រទេសដែលមានសន្តិភាពពេញលេញក្រោមការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា កម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍជាតិប្រកបដោយភាពធន់តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

លោករដ្ឋមន្ត្រី បានរំលេចពីការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ លោករដ្ឋមន្ត្រី បានផ្ដល់នូវទស្សនទានជាយុទ្ធសាស្ត្រដោយផ្ដោតលើការប្រកាន់ខ្ជាប់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការបន្តវិនិយោគលើសក្ដានុពលយុវជន ការអប់រំ និងការស្រាវជ្រាវ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយម កិច្ចសហប្រតិបត្តិការតំបន់ និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន។

លោករដ្ឋមន្ត្រី បានបង្ហាញនូវភាពជឿជាក់ខ្ពស់ថា វេទិកានេះនឹងបន្តរីកលូតលាស់ជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការផ្លាស់ប្ដូរចំណេះដឹង បណ្ដុះស្មារតីទទួលខុសត្រូវរួម និងពង្រឹងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស្ថិតស្ថេរនិងមានផ្លែផ្កាគួរជាទីមោទនៈតទៅអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ