ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល
Tue,19 May 2026 (Time 08:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា សាស្ត្រាចារ្យវេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសុខាភិបាល និងឱសថ។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សមាគមអ្នកលក់ឱសថកម្ពុជា វេជ្ជបណ្ឌិតមកពីវិស័យសុខាភិបាល និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង សរុបចំនួន ២០ រូប។
ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន ការចូលរួមពិព័រណ៍សុខាភិបាល និងឱសថប្រចាំឆ្នាំ (The Annual SEA Healthcare & Pharma Show) ជំនួបកំពូលសុខភាពអាស៊ី ឆ្នាំ២០២៦ (Heath Summit Asia 2026) ការទស្សនាស្តង់ពិព័រណ៍ដែលផ្ដោតលើវិស័យសុខាភិបាល និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ី។

លើសពីនេះ គណៈប្រតិភូក៏នឹងមានកម្មវិធីជំនួបពាណិជ្ជកម្ម (B2B) ជាមួយសមាគម និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសុខាភិបាល ដើម្បីពង្រីកបណ្ដាញកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនវិស័យ និងការយកចិត្តទុកដាក់របស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការជំរុញឱ្យមានការធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្តរជាតិនានា លើគ្រប់វិស័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ