ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ត្រូវរួបរួមគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យបានផុលផុសបានទាន់ពេលវេលា និងមុខស្រួចបន្ថែមទៀត។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តស្វាយរៀង » នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។វេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., ឯកឧត្តម ហេង សុខណាង ប្រធានយុវជនគណបក្សខេត្តស្វាយរៀង , ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែនចំណុះ នៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង សរុបអ្នកចូលរួមប្រមាណ ចំនួន ៧៥៧ រូប។ការរៀបចំវេទិកាពិភាក្សានេះ គឺដើម្បីស្វែងយល់សុខទុក្ខ ក្តីកង្វល់ មតិយោបល់ និងសំណូមពររបស់យុវជនគណបក្ស ក្នុងទិសដៅពង្រឹងបាននូវសតិអារម្មណ៍និង ទំនុកចិត្តជឿជាក់ ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំក្នុងនាមជាគណបក្ស និងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីគោលជំហរ និងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ និងក្រោយពេលអនុវត្តបទឈប់បាញ់ និងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។ ជាពិសេស ក៏បាន អំពាវនាវដល់យុវជនគណបក្សទូទាំងប្រទេស ត្រូវបន្តភាពអត់ធ្មត់ និងការជឿទុកចិត្តចំពោះថ្នាក់ដឹកនាំក្នុងការរក្សាបាននូវសុខសន្តិភាព និងការទាមទារយកទឹកដីឈ្លានពានមកវិញ ដោយស្របតាមច្បាប់អន្តរជាតិ ដែលជាជោគជ័យប្រកបដោយនិរន្តភាពជូនជាតិមាតុភូមិ។នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានស្នើប្រធានយុវជនសហការជាមួយគណៈកម្មាធិការគណបក្សខេត្ត ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ហើយត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។ឯកឧត្តមបណ្ឌិត បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី ហើយត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតបានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត ហើយត្រូវបន្តបំផុសស្មារតី យុវជននិង ប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ។ទន្ទឹមនិងនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំថ្នាក់ដឹកនាំយុជនគណបក្សគ្រប់បណ្តាថ្នាក់ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ