ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បង្ក្រាបទីតាំង Online Scam ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ឃាត់ខ្លួនជនបរទេសជាង ១០០នាក់
Sun,17 May 2026 (Time 11:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងដោយមានការចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, សម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤នាក់ (ស្រី ៧នាក់) មាន ៦ សញ្ជាតិផ្សេងគ្នា រួមមានៈ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន ៨៣នាក់ (ជនជាតិចិន ៨២នាក់ និងវៀតណាម ១នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ២១ នាក់ (មាន ៥ សញ្ជាតិ)។

ទន្ទឹមនឹងការឃាត់ខ្លួនជនសង្ស័យ មន្ត្រីជំនាញ បានដកហូតសម្ភារវត្ថុតាង រួមមាន កុំព្យូទ័រលើតុ ៧៧គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៣៦ គ្រឿង, IPAD ចំនួន ៥គ្រឿង, ម៉ូនីទ័រ ៤គ្រឿង, ទូរសព្ទដៃ ៨០០គ្រឿង និងធុង CPU ចំនួន ៦គ្រឿង។

តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេកទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការអូសទាញឱ្យវិនិយោគ” ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ