(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតពលករត្រឡប់មកពីប្រទេសថៃចំនួន៤១៣នាក់ នៅស្រុកបាណន់ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អតីតពលករត្រឡប់មកពីប្រទេសថៃ សិក្សារយៈពេល១សប្តាហ៍ ១ខែ និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសិក្សារយៈពេល៤ខែ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានជំរុញណែនាំដល់អតីតពលករឱ្យចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ស្វែងរកឱកាសការងារក្នុងស្រុក ឬបង្កើតមុខរបរដោយខ្លួនឯង ព្រមទាំងបង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូអម លោកអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកបាណន់ គណៈគ្រប់គ្រង មន្រ្តីរាជការវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ក្រុម១៨ប្រចាំវិទ្យាស្ថាន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងបីប្រភេទក្នុងស្រុកបាណន់ ព្រមទាំងបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនៅស្រុកបាណន់ សរុបចំនួន៤១៣នាក់។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ